khmer eng
  • គណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ អញ្ជើញប្រជុំផ្ទៃក្នុងបូកសរុបលទ្ធផលការងារ ប្រចាំ ខែមីនា ត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត
     
    ចែករំលែក ៖

    គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ បានអញ្ជើញប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលេីរបៀបវារ:សំខាន់ ៗ ចំនួន៣រួមមាន៖
    ១- បូកសរុបរបាយការណ៍សកម្មភាពការងារប្រចាំខែមីនា ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និង ទិសដៅបន្ត
    ២-មតិយោបល់ និងរបាយការណ៍ជំនួបពិភាក្សាការងារជាមួយក្រសួងព័ត៌មាន និងចន្លោះ សម័យប្រជុំលើកទី៤ និងទី៥ ព្រឹទ្ធសភានីតិកាលទី៥
    ៣-ផ្សេងៗ

    ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រធានបានណែនាំមន្រ្តីក្នុងលេខាធិការដ្ឋានគណៈកម្មការប្រើប្រាស់ថាមពល និងប្រេងឥន្ទនៈយកសន្សំសំចៃក្នុងការបំពេញកិច្ចការប្រចាំថ្ងៃ ក្នុងកាលៈទេសៈវិបត្តិថាមពលជាសកល។

    កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ៩កេីត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទី។

    ខ្លឹមសារ៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា